ប្រទេសតួកគី៖ សារព័ត៌មានពាក់កណ្តាលផ្លូវការតួកគី អាណាដូលូ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ថា កម្លាំងតួកគីបានសម្លាប់ ឬចាប់ខ្លួនក្រុមភេរវករសកម្ម ៧៤៨នាក់ នៅតាមបណ្តោយព្រំដែនចាប់តាំងពីខែមករាមក។
យោងតានប្រភពរបាយការណ៍បង្ហាញថា ក្រុមភេរវករ ៣៣១នាក់ត្រូវបានបង្ក្រាបនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងក្រុមភេរវករ ៤១៧នាក់ត្រូវបានបង្ក្រាបនៅភាគខាងជើងប្រទេសស៊ីរី។ ក្រុមភេរវករប្រមាណជា ៧៥នាក់ ត្រូវបានដោះលែង ២សប្តាហ៍មុន។ អាជ្ញាធរតួកគីបានប្រើពាក្យ “ជ្រុលនិយម” ដោយចង់សំដៅដល់ក្រុមភេរវករ ដែលត្រូវបានសម្លាប់ ឬចាប់ខ្លួន។
ជាញឹកញាប់ កម្លាំងតួកគីធ្វើប្រតិបត្តិការឆ្លងព្រំដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធបក្សពលករឃឺដ (PKK) ជាពិសេសនៅភ្នំឃ្វានឌី ដែលជាមូលដ្ឋានសំខាន់របស់ពួកគេ។ គណបក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវករដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាល តួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។
ចាប់តាំងពីឆ្នាំ២០១៦មក កម្លាំងតួកគីបានបើកប្រតិបត្តិការឆ្លងកាត់ព្រំដែនរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៦មក កម្លាំងតួកគីបានបើកប្រតិបត្តិការឆ្លងកាត់ព្រំដែនរបស់ខ្លួននៅភាគខាងជើងប្រទេសស៊ីរីដើម្បីទប់ស្កាត់ការបង្កើតច្រករបៀង និងបង្ករឱ្យមានសន្តិភាពដល់ប្រជាជនក្នុងការតាំងលំនៅ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤