ទីក្រុងឈីងដាវ៖ មេដឹកនាំយោធាកំពូលម្នាក់របស់ចិនប្រកាន់ជំហរម៉ឺងម៉ាត់ពាក់ព័ន្ធនឹងជម្លោះទឹកដីក្នុងតំបន់ ដោយប្រាប់អង្គប្រជុំទាំងមូលក្នុងពិធីជួបជុំកងទ័ពជើងទឹកអន្តរជាតិ នៅភាគឦសានប្រទេសចិនកាលពីថ្ងៃចន្ទនេះថាប្រទេសចិនអាចនឹងវាយបកវិញដោយបង្ខំ ប្រសិនបើផលប្រយោជន៍រៀងខ្លួនស្ថិតការក្រោមការគំរាមកំហែង។
កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ នៃសន្និសិទកងទ័ពជើងទឹកប៉ាស៊ីហ្វិកខាងលិច បានបើកនៅទីក្រុងកំពង់ផែឈីងដាវ ជាទីតាំងនៃមូលដ្ឋានកម្លាំងទ័ពជើងទឹកភាគខាងជើងរបស់ចិន ដែលកន្លែងនេះផ្តល់នូវសក្តានុពលក្នុងការពង្រីកយោធារបស់ប្រទេសចិនក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះដែលឃើញមានការសាងសង់ ឬជួសជុលនាវាផ្ទុកយន្តហោះចំនួនបីគ្រឿង៕
ប្រភព AP ចុះផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤