ទីក្រុងប៊ែរឡាំង៖ យោងតាមទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ dpa បានរាយការណ៍ថា ការិយាល័យអគ្គព្រះរាជអាជ្ញាសាធារណៈនៅទីក្រុងមុយនិច កាលពីថ្ងៃចន្ទនេះបានបើកការស៊ើបអង្កេត លើករណីចាក់សម្លាប់បុរសអ៊ុយក្រែន២នាក់នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់អាចកើតឡើងដោយសារការជម្រុញទឹកចិត្តផ្នែកនយោបាយក្នុងឧក្រិដ្ឋកម្មនេះ។
ជនជាតិអ៊ុយក្រែនទាំងពីរនាក់ ដែលមានអាយុ២៣ឆ្នាំ និងអាយុ៣៦ឆ្នាំ រស់នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ទីក្រុងហ្គាមីស-ផាទែនគីរឆេន ត្រូវបានគេសម្លាប់នៅមជ្ឈមណ្ឌលលក់ទំនិញមួយក្នុងភូមិម័រណូ ក្នុងរដ្ឋបាលស្រុកខាងលើបាវ៉ារៀ។ បន្ទាប់ពី សម្លាប់នៅល្ងាចថ្ងៃសៅរ៍ ប៉ូលិសបានចាប់ខ្លួនជនជាតិរុស្សីវ័យ៥៧ឆ្នាំម្នាក់សង្ស័យករណីឃាតកម្ម នេះបើតាមសេចក្តីរាយការណ៍របស់ dpa៕
ប្រភព AP ចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤