អគ្គិភ័យឆេះរោងចក្រស្តុកគីមីនៅប្រទេសថៃស្លាប់ម្នាក់ និងរបួស៤នាក់

0

ទីក្រុងបាងកក៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយបានឆាបឆេះរោងចក្រគីមី នៅក្នុងសួនឧស្សាហកម្មភាគខាងកើតប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍។

អគ្គិភ័យ​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​ម៉ាប់​តា​ភូត ដែល​ត្រូវ​​គេ​រាយការណ៍​ដំបូង​នៅ​ព្រឹកនេះ​។ យោងតាមនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ខេត្តត​រ៉ាក់យ៉ងបានឱ្យដឹងថា បុគ្គលិកពន្លត់អគ្គីភ័យបានប៉ាន់ស្មានថា វាអាចចំណាយពេលច្រើនម៉ោងទើបអាចពន្លត់ភ្លើងបាន។

បន្ទាប់​ពីមានហេតុការណ៍នេះនាយកដ្ឋានបាននិយាយថា កម្មករនិងប្រជាជនប្រហែល៤០០នាក់ត្រូវបានជម្លៀសទៅកន្លែងកើតហេតុជាបណ្តោះអាសន្ន។

ក្រុមមន្ត្រីបាននិយាយថា រោងចក្រនេះអាចផ្ទុក ២,៥០០ម៉ែត្រគូប ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន​ស្ថានីយ​ម៉ាប់​តា​ភូត ដែលដំណើរការកំពង់ផែពាណិជ្ជកម្ម និងស្ថានីយផ្ទុកផលិតផលគីមីឥន្ធនៈ។ ពួកគេបាននិយាយថារោងចក្រផ្ទុកប្រេងភីរ៉ូលីស៊ីល្បាយនៃសារធាតុគីមី ដែលប្រើជាទូទៅក្នុងការលាយប្រេងសាំង៕

ប្រភព AP ចុះផ្សាយថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here