ទីក្រុងដូបៃ៖ ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន នៅថ្ងៃពុធនេះប្រកាសថាបានវាយប្រហារ នាវាចម្បាំងរបស់អាមេរិកមួយ និងនាវាពាណិជ្ជកម្មមួយនៅក្នុងសមុទ្រក្រហម។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារនាវាចម្បាំងបានកើតឡើង២ថ្ងៃមុន ទើបឃើញនាវាស្ទាក់ចាប់មីស៊ីលតម្រង់គោលដៅមកលើពួកគេ។
សេចក្តីថ្លែងការណ៍ចុងក្រោយពីក្រុមឧទ្ទាមហ៊ូធីបានធ្វើឡើងបន្ទាប់ពីការវាយប្រហារទៅលើការដឹងជញ្ជូនដែលបានរំខានដល់ពាណិជ្ជកម្មតាមច្រករបៀងដ៏សំខាន់មួយដែលឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ និងសមុទ្រមេឌីទែរ៉ាណេបានថយចុះក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ទោះបីជាក្រុមឧទ្ទាមហ៊ូធីមិនទាន់ទទួលស្គាល់ការថយចុះនេះក៏ដោយ ក៏កងទ័ពអាមេរិកបាននិយាយថា ការវាយប្រហារតាមអាកាស និងការបាញ់ស្ទាក់គ្រាប់មីស៊ីលរបស់ខ្លួនបានរំខានដល់ការវាយប្រហាររបស់ក្រុមហ៊ូធីនិងបានកម្ទេចសព្វាវុធរបស់ពួកគេផងដែរ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ូធី បានប្រកាសអំពីការវាយប្រហារដែលបានកើតឡើងនាពេលកន្លងមក។
អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោកឧត្តមសេនីយ៍ទោ Yahya Saree បាននិយាយថា ក្រុមឧទ្ទាមបានវាយប្រហារនាវា USS Mason ដោយប្រើមីស៊ីល ហើយបានវាយប្រហារលើនាវាមួយដែលគាត់ស្គាល់ថាមានឈ្មោះ Destiny។ គួរបញ្ជាក់ផងដែរថានាវាច្រើនត្រូវមានឈ្មោះនៅក្នុងបញ្ជីដឹកជញ្ជូន។
នាវា Mason ដែលជានាវាកំទេចមីស៊ីលប្រភេទ Arleigh Burke បានទៅដល់សមុទ្រក្រហម និងទូទាំងក្នុងតំបន់ទាំងអស់ដែលជាផ្នែកនៃក្រុមចម្រុះដឹកនាំដោយអាមេរិកដែលព្យាយាមការពារការវាយប្រហាររបស់ក្រុមហ៊ូធីទៅលើការដឹកជញ្ជូន។ នៅយប់ថ្ងៃច័ន្ទ នាវា Mason បាន “វាយប្រហារដោយជោគជ័យ និងបានបាញ់កំទេចមីស៊ីលបាល់ស្ទិចមួយដែលបាញ់មកដោយក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ពីប្រទេសយេម៉ែនលើសមុទ្រក្រហម” នេះយោងតាមសេចក្តីថ្លែងការរបស់ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក៕
ប្រភព AP ចុះផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤