ក្រុមប្រឆាំងអ៊ីស្រាអែល បានវាយប្រហាររថយន្តដឹកជំនួយទៅកាហ្សា

0

យោងតាមការបញ្ជាក់ពីយោធាអ៊ីស្រាអែល នៅថ្ងៃសុក្រ ក្រុមអ្នកតវ៉ាអ៊ីស្រាអែលចំនួនដប់នាក់បានវាយប្រហាររថយន្តដឹកទំនិញមួយ នៅក្នុងដែនដីខាងលិចដែលខ្លួនកាន់កាប់ ហើយបន្ទាប់មកដុតចោលក្នុងគោលបំណងមិនឲ្យមានជំនួយទៅដល់កាហ្សា។

ទាហានបានព្យាយាមចូលមកអន្តរាគមន៍ ក៏ប៉ុន្តែរងការវាយប្រហារដោយបង្កឲ្យមានការរងរបួសស្រាលមន្ត្រីពីរនាក់ និងទាហានម្នាក់ទៀត នេះបើយោងតាមការបញ្ជាក់ពីយោធាអ៊ីស្រាអែល។ ការបញ្ជាក់ពីបណ្តាញព័ត៌មានអ៊ីស្រាអែលបានឲ្យដឹងថា ហេតុការណ៍នេះគឺជារថយន្តនោះកំពុងដឹកទំនិញធម្មតា មិនមែនជំនួសសង្គ្រោះសម្រាប់កាហ្សានោះទេ។

យោងតាមការបញ្ជាក់ពីអង្គការសហប្រជាជាតិ មានជនជាតិប៉ាលេស្ទីនប្រមាណ ១.១ លាននាក់ កំពុងស្ថិតស្ថានការណ៍អត់ឃ្លាននៅកាហ្សា។ ដោយសារការរឹតបន្តឹងរបស់អ៊ីស្រាអែលចំពោះការឆ្លងកាត់ព្រំដែន និងការប្រយុទ្ធប្រឆាំងខ្លាំងក្លា បានធ្វើឲ្យការផ្គត់ផ្គង់អាហារ និងសំភារៈផ្សេងៗមិនអាចឆ្លងដល់ជនជាតិប៉ាលេស្ទីន។

នៅថ្ងៃសុក្រ កំពង់ផែអាមេរិកថ្មីមួយ នៅឆ្នេរកាហ្សាបានចាប់ផ្តើមបញ្ចូលរថយន្តដឹកឧបករណ៍ជួយសង្គ្រោះសម្រាប់តំបន់ដែលស្ថិតនៅការឡោមព័ទ្ធ។ ទោះយ៉ាងណាក៏ដោយ អាមេរិកនិងក្រុមជួយសង្គ្រោះបានព្រមានថា ទឹកដីសមុទ្រនោះមិនអាចជំនួសបាននូវការដឹកជញ្ជូនតាមដី ដែលអាចនាំមកនូវអាហារ ទឹក និងប្រេងដែលចាំបាច់នៅក្នុងកាហ្សាទាំងមូល។

នៅតុលាការសហប្រជាជាតិ អ៊ីស្រាអែលបានបដិសេធចោទប្រកាន់ថាខ្លួនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងទៅនឹងជនជាតិប៉ាលេស្ទីន ហើយថាអ៊ីស្រាអែលកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារប្រជាជននៅក្នុងប្រតិបត្តិការយោធានៅក្នុងកាហ្សា។ ទីក្រុងអាហ្វ្រិកខាងត្បូងបានស្នើសុំឲ្យតុលាការអន្តរជាតិចេញសាលក្រមឲ្យបទឈប់បាញ់គ្នា ៕

ប្រភព AP ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here