ទីក្រុងតៃប៉ិ៖ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី ដែលត្រូវបានជ្រើសរើសរបស់តៃវ៉ាន់ លោក ឡៃ ជីងតេ និងប្រធានាធិបតីបច្ចុប្បន្ន លោកស្រី សាយ អ៊ីងវេន ត្រូវបានបង្ហាញថា អ្នកកំពុងបើកឡានជាមួយលោក ឡៃ ដែលអង្គុយនៅកៅអីខាងស្តាំ។ ពួកគេបាននិយាយគ្នាអំពីការគ្រប់គ្រងរបស់ពួកគេអស់ពីរឆ្នាំកន្លងមក។ លោស្រីសាយ បានផ្លាស់ប្តូរឱ្យលោកឡៃបើកបរបន្ត ហើយត្រូវបានលើកឡើងដោយដៃគូររបស់លោកគឺ ប៊ីឃីម សៀវ។
សារមួយច្បាស់លាស់៖ លោកឡៃនឹងដឹកនាំកោះនៅទិសដៅ ដែលបានកំណត់ដោយលោកស្រីសាយដែលបន្ទាប់ពីស្នងតំណែងអស់៨ឆ្នាំ គឺមិនអាចដាក់ឈ្មោះបោះឆ្នោតវិញទេ។
លោកឡៃ វ័យ៦៤ឆ្នាំ នឹងចូលកាន់តំណែងនៅថ្ងៃចន្ទនេះ។ ការបន្តមរតករបស់លោកស្រីសាយ មានន័យថាអាចរក្សាតុល្យភាពរវាងការអភិវឌ្ឍសម្ព័ន្ធមិត្តរួមគ្នារបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក និងការរក្សាសន្តិភាពជាមួយប្រទេសចិន ដែលអះអាងថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួនដែលត្រូវបានដណ្តើមយកវិញដោយប្រើកម្លាំងប្រសិនបើចាំបាច់។
គេអាចរំពឹងថាលោកឡៃនឹងបន្តការកែលម្អក្នុងប្រទេសមួយចំនួនរបស់លោកស្រីសាយ ដោយមានការជាប់គាំងនយោបាយ។ គណបក្សប្រជាធិបតេយ្យប្រជាប្រិយរបស់លោកឡៃ និងលោកស្រីសាយ បានបាត់បង់ភាគច្រើននៅក្នុងរដ្ឋសភា ដែលធ្វើឱ្យលោកឡៃ ពិបាកធ្វើការអនុម័តច្បាប់នានា រួមទាំងការអនុម័តថវិកាជាតិដ៏សំខាន់នៃការពារជាតិផងដែរ៕
ប្រភព AP ចុះផ្សាយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤