ទាហានពីរនាក់ និងជនស៊ីវិលម្នាក់ស្លាប់នៅសាធារណរដ្ឋនីហ្សេខាងលិច

0

ទីក្រុងនាម៉ី៖ ក្រសួងការពារជាតិរបស់សាធារណរដ្ឋនីហ្សេ បាននិយាយថា ទាហានពីរនាក់ និងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារមួយនៅក្នុងតំបន់ធីឡាបេរីភាគខាងលិចនៃសាធារណរដ្ឋនីហ្សេ។

ការវាយប្រហារនេះបានធ្វើឡើងដោយ “ភេរវករជិះម៉ូតូ ២០គ្រឿង” ចូលក្នុងភូមិ ក្នុងតំបន់ឡាបេរី នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នេះគឺជាការវាយប្រហារលើកទីពីរនៅក្នុងតំបន់ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីក្រុមចោរប្រដាប់អាវុធបានសម្លាប់មនុស្សប្រមាណជា ២០នាក់នៅក្នុងភូមិមួយផ្សេងទៀតនៅឡាបេរី។

ភូមិតាបាឡា ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ការ​វាយ​ប្រហារ​របស់​ក្រុម​ជ្រុល​និយម​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ៕

ប្រភព AP ចុះផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here