អ៊ីស្រាអែលបដិសេធមិនពាក់ព័ន្ធការវាយប្រហារទម្លាក់គ្រាប់បែកនៅជំរំរ៉ាហ្វា

0

រដ្ឋ​ប៉ាឡេស្ទីន៖ កម្លាំង​ទ័ព​​​អ៊ីស្រាអែល​​ដែល​​ហៅ​​កាត់​​ថា (IDF) កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា​បាន​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​​នៅ​ថ្ងៃ​អង្គារ​ទៅ​​លើ​​ជំរំ​​នៅ​តំបន់​ អាល ម៉ាវ៉ាស៊ី ក្បែរ​ទីក្រុង​រ៉ាហ្វា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ២១នាក់ និងបង្ករបួសស្នាមដល់មនុស្សជាច្រើននាក់។

កម្លាំង​​ទ័ព​អ៊ីស្រាអែល​​និយាយ​​នៅ​​ក្នុង​​សេចក្តីថ្លែងការណ៍​​ថា​​៖ «សូម​បដិសេធ​ចំពោះ​របាយការណ៍​ប៉ុន្មាន​ម៉ោង​មុន កម្លាំង​ទ័ព​អ៊ីស្រាអែល​មិ​ន​បាន​វាយ​ប្រហារ​តាម​អាកាស​នៅ​តំបន់​មនុស្សធម៌​ អាល ម៉ាវ៉ាស៊ីន»។

កម្លាំង IDF លើក​ឡើង​ថា ឃ្លាំង​​លាក់​អាវុធអាចជាមូលហេតុពិតប្រាកដ​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​នេះ។

កម្លាំងសន្តិសុខ​ក្នុង​តំបន់​រ៉ាហ្វា​បាន​ប្រាប់​អ្នក​យកព័ត៌​មាន​ថា កាំភ្លើង​ធំ​អ៊ីស្រា​អែល​បាន​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​តង់​របស់​អ្នក​ផ្លាស់​ទី​លំនៅ នៅ​​ក្នុង​តំបន់​ អាល ម៉ាវ៉ាស៊ី ដែល​ជា​តំបន់​មនុស្ស​ធម៌​​។ តំបន់​នោះ​ជា​កន្លែង​ដែល​ជន​ផ្លាស់​ទីលំ​នៅ​ពីតំបន់ហ្កាហ្សាជ្រកកោណក្រោមបទបញ្ជារបស់កម្លាំងអ៊ីស្រាអែល។

ខាងវេជ្ជសាស្ត្រក្នុងតំបន់ប្រាប់អ្នកសារព័ត៌មានថា ការផ្ទុះគ្រាប់បែកនាំឱ្យ​មាន​ការ​សម្លាប់មនុស្ស​យ៉ាងហោច​ណាស់ ២១នាក់ ក្នុងនោះមានទាំងស្ត្រី ​និងកុមារជាច្រើននាក់ និងរបួសជាច្រើននាក់។

មន្ត្រី​សុខាភិបាល​ក្នុង​តំបន់​ហ្កាហ្សា​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ថា​​​ យ៉ាងហោចណាស់​មនុស្ស​ ៦៤​នាក់​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក ក្នុង​នោះ​មាន​មនុស្ស​ ១០នាក់ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតង់របស់ជនស៊ីវិលដែលផ្លាស់ទីលំនៅ នៅភាគពាយ័ព្យនៃតំបន់រ៉ាហ្វា ដែលជាលទ្ធផលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤៥នាក់ស្លាប់ និងបង្ករបួសស្នាមដល់មនុស្សជាច្រើននាក់ផ្សេងទៀត។

ក្នុងការថ្លែងទៅកាន់សមាជិកសភាកាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល បេនចាម៉ីន ណេថានយ៉ាហុ (Benjamin Netanyahu) បានចាត់ទុកការវាយប្រហារកាលពីថ្ងៃចន្ទជារឿងអកុសលមានអ្វីមួយខុសប្រក្រតី និងបានសន្យាថានឹងស៊ើបអង្កេតសោកនាដកម្មនេះ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here