ជនជាតិប៉ាគីស្ថាន ៤នាក់ត្រូវបានសម្លាប់ដោយឆ្មាំព្រំដែនអ៊ីរ៉ង់នៅតំបន់ដាច់ស្រយាលភាគនិរតី

0

ទីក្រុងកេតា៖ ក្រុមមន្ត្រីប៉ាគីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឆ្មាំព្រំដែនអ៊ីរ៉ង់បានបើកការបាញ់ប្រហារទៅលើរថយន្តដែលដឹកជនជាតិប៉ាគីស្ថានមួយក្រុម បណ្តាលឲ្យមនុស្ស 4 នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់ដាច់ស្រយាលមួយនៅភាគនិរតី។

ប៉ូលិសក្នុងតំបន់បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតភូមិព្រំដែនម៉ាសខេល ក្នុងខេត្តបាលូជីស្ថាន កាលពីថ្ងៃពុធកន្លងទៅនេះ។ ជំនួយការអគ្គស្នងការលោក សាហ៊ីបហ្សាដា អាហ្វាន់ បាននិយាយថា មិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការបាញ់ប្រហាររបស់កងកម្លាំងអ៊ីរ៉ង់ទេ។

ប៉ូលិស​មូលដ្ឋាន​និយាយ​ថា សាកសព​បុរស​ទាំង​៤​នាក់​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ហើយ ។

គិតមកដល់ត្រឹមម៉ោងនេះមិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងតេអេរ៉ង់ ឬក្រសួងការបរទេសប៉ាគីស្ថានទេ៕

ប្រភព AP ចុះផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here