ប្រទេសតួកគីថ្កោលទោសចំពោះអំពើភេរវកម្មនៅប្រទេសសូម៉ាលី

0

ប្រទេសទួរគីកាលពីថ្ងៃសៅរ៍បានថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅប្រទេសសូម៉ាលី។

“យេីងមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកបាត់បង់ជីវិត​ និងអ្នករងរបួសដោយសារការវាយប្រហារភេរវកម្មនៅស្រុក​ អែល​ ឌៀរ​ (El Dheer)” នោះយោងតាមក្រសួងការបរទេសតួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ក្រសួងបួងសួងសុំសេចក្តីមេត្តាករុណាពីព្រះអាឡោះ ចំពោះអ្នកដែលបានបាត់បង់ជីវិត, ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនិងរដ្ឋាភិបាលសូម៉ាលី និងជូនពរអ្នករបួសឆាប់ជាសះស្បើយ។

ប្រទេសតួកគីនឹងបន្តឈរដោយប្រទេសសូម៉ាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នេះបើតាមសេចក្តីថ្លែងការណ៍។

មនុស្ស​យ៉ាងតិច​២៥​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ នៅលើមូលដ្ឋានទ័ពចំនួនបួននៅក្នុងស្រុកអេលឌឺរ ប្រទេសសូម៉ាលីកណ្តាល នេះយោងតាមមន្ត្រីបាននិយាយ៕

ប្រភព Anadolu Agency ចុះផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here