ទាហាន ៧នាក់ ស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ទាហាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ថា ទាហាន ៧នាក់ ត្រូវបានសម្លាប់នៅពេលដែលក្រុមភេរវករបានវាយប្រហារកំណត់គោលដៅទៅលើកម្លាំងសន្តិសុខនៅខេត្ត ខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍បំផ្ទុះកែច្នៃមួយបានផ្ទុះនៅក្បែររថយន្តរបស់កម្លាំងសន្តិសុខក្នុងស្រុក ឡាគី ម៉ារវ៉ាត ដោយបានសម្លាប់បុគ្គលិកសន្តិសុខ ៧នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ម្នាក់។

ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍មានអត្ថន័យបន្ថែមទៀតថា ប្រតិបត្តិការសម្អាតត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតនៅក្នុងតំបន់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here