ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម សម្លាប់មនុស្សរាប់សិបនាក់ នៅភាគខាងកើតប្រទេសកុងហ្គោ

0

ទីក្រុងហ្គោម៉ា៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធដែលជាសម្ព័ន្ធមិត្តជាមួយក្រុមរដ្ឋអ៊ីស្លាមនៅភាគខាងកើតប្រទេសកុងហ្គោសម្លាប់មនុស្សយ៉ាងហោចណាស់៤១នាក់ក្នុងភូមិជាច្រើននៅខាងជើងខេត្តគីវូវ​ ខណៈដែលអ្នកស្រុកមានការងឿងឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាកងកម្លាំងសន្តិសុខមិនការពារពួកគេ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការវាយប្រហារកាលពីថ្ងៃសុក្រប្រព្រឹត្តឡើងដោយក្រុមសកម្មប្រយុទ្ធនៃកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យនៅក្នុងភូមិ ម៉ាសាឡា ម៉ាហ៊ីហ៊ី និងខេម។

សមាជិក​សង្គម​ស៊ីវិល​ក្នុង​មូលដ្ឋាន​អះអាង​ថា ចំនួន​អ្នក​ស្លាប់​ពិតគឺ​មាន​ច្រើន​​រហូត​ដល់​៨០​នាក់​៕

ប្រភព AP ចុះផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here