ប៉ាគីស្ថាន និងតួកគី បញ្ជាក់ជាថ្មីថា ប្តេជ្ញាពង្រឹងទំនាក់ទំនងដោយភាតរភាព

0

ថ្នាក់ដឹកនាំយោធាប៉ាគីស្ថាន និងតួកគី បានបញ្ជាក់ជាថ្មីពីការតាំងចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាភាតរភាពបន្ថែមទៀត។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងប្រធានអគ្គសេនាធិការចម្រុះនៃគណៈកម្មាធិការសេនាធិការទូទៅលោក Sahir Shamshad Mirza និងរដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី ឧត្តមសេនីយ Yasar GULER មេបញ្ជាការអគ្គសេនាធិការទួរគី ឧត្តមសេនីយ Metin Gurak មេបញ្ជាការកងកម្លាំងជើងគោកតួកគី ឧត្តមសេនីយ Selcuk Bayraktaroglu មេបញ្ជាការកងកម្លាំងជើងទឹកតួកគី ឧត្តមនាវីឯក Ercument Tatlioglu មេបញ្ជាការកងទ័ពអាកាសទួកគី ឧត្តមសេនីយ Ziya Cemal Kadioglu និងប្រធានក្រុមហ៊ុន SSB ដែលជាភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធជាមួយផលិតកម្មការពារជាតិលោក Haluk Görgün នៅតួកគី ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើវិស័យផ្សេងៗ ដែលមានផលប្រយោជន៍ទៅវិញទៅមកមានដូចជា កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិទ្វេភាគី រួមទាំងសន្តិសុខ ការប្រឆាំងអំពើភេរវកម្ម និងបរិយាកាសក្នុងតំបន់ដែលកំពុងមាន។

ថ្នាក់ដឹកនាំយោធាបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹងទៅលើការការពារប្រទេសទាំងពីរ។

ដើម្បីតបស្នងទៅនឹងសេវាដែលគួរឲ្យសរសើរ និងវិភាគទាន ឧត្តមសេនីយ Sahir Shamshad Mirza ទទួលបានពានរង្វាន់ Legion of Merit៕

ប្រភព Radio Pakistan News ចុះផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here