រដ្ឋប៉ាឡេស្ទីន៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយកាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ថា ជនជាតិប៉ាឡេស្ទីន ៤នាក់ស្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលក្នុងភូមិកាហ្វ នីម៉ា ក្នុងទីក្រុងរ៉ាម៉ាឡាស់នៃតំបន់វ៉េសបេង។
យោងតាមភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីនដែលមានឈ្មោះថាដាប់ប៊ែលយូអេអេហ្វអេបានឱ្យដឹងថា កម្លាំងពិសេសអ៊ីស្រាអែលបានបាញ់ប្រហារទៅលើរថយន្តមួយគ្រឿងនៅក្បែរភូមិមួយ មុនពេលសម្រុកចូលភូមិនោះដែលជាហេតុបង្កឱ្យមានការប្រឈមមុខដាក់គ្នា។
យោងទៅតាមស្ថិតិផ្លូវការរបស់រដ្ឋប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនច្រើនជាង ៥៣០នាក់ ត្រូវបានសម្លាប់ដោយកម្លាំងទាហានអ៊ីស្រាអែលនៅទូទាំងតំបន់វ៉េសបេង និងក្រុងយេរូសាឡឹមខាងកើតចាប់តាំងពីឆ្នាំ២០២៣ បន្ទាប់ពីជម្លោះចុងក្រោយរវាងជនជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែលបានផ្ទុះឡើង៕
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤