មនុស្ស ២ស្លាប់ និង៤នាក់រងរបួសនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោង​តាម​ប្រភព​មន្ត្រី​បាន​ឱ្យ​ដឹង​ថា មនុស្ស ២នាក់ត្រូវបានសម្លាប់ និង ៤នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ឧបករណ៍​កែច្នៃ នៅ​ខេត្ត​ខាយប័រផាកថុនវ៉ា​​ភាគពាយ័ព្យ​​ប្រទេសប៉ាគីស្ថាន កាល​ពី​​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៤។

ប្រភពបន្ថែមថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកឃើរ៉ាម ជាកន្លែងដែលរថយន្តដឹកជនស៊ីវិលរងការវាយប្រហារពីគ្រាប់បែកបង្កប់នៅតាមដងផ្លូវ។

ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ខណៈដែលជនរងគ្រោះទាំង ៤នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

រថយន្តនោះរងការបំផ្លាញទាំងស្រុងក្នុងហេតុការណ៍ផ្ទុះ ហើយប៉ូលិសបានបិទទីតាំងកើតហេតុដើម្បីស៊ើបអង្កេត។

ពុំទាន់មានបុគ្គល ឬក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here