យោធានីហ្សេរីយ៉ាសម្លាប់ក្រុមភេរវករ ៨០នាក់ក្នុងការវាយប្រហារតាមអាកាស

0

ប្រទេសនីហ្សេរីយ៉ា៖​ កងទ័ពអាកាសបាននិយាយថា យ៉ាងហោចណាស់ក្រុមភេរវករ ៨០នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរត់គេចខ្លួនទាំងមានរបួសបន្ទាប់ពីការវាយប្រហារតាមអាកាសដោយយោធានៅភាគពាយ័ព្យរដ្ឋកាស៊ីណាក្នុងប្រទេសនីហ្សេរីយ៉ាកាលពីដើមសប្តាហ៍នេះ។

ការវាយប្រហារតាមអាកាសកំណត់សំដៅទៅលើក្រុមភេរវករដែលបានប្រមូលផ្តុំគ្នានៅក្នុងភូមិ ហ្គីដាន កៀរ ដែលស្ថិតនៅតំបន់ហ្វាសកៀរ កាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមលោក អិដវើដ ហ្កាបវេត អ្នកនាំពាក្យកងទ័ពអាកាសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី១៨ ខេមិថុនា ឆ្នាំ២០២៤ ក្នុងក្រុងអាប៊ុចា។

ម៉ូតូច្រើនជាង ៤៥គ្រឿងដែលសង្ស័យថាជាកម្មសិទ្ធរបស់ក្រុមភេរវករត្រូវបានដុតកំទេចចោលក្នុងអំឡុងប្រតិបត្តិការ។  មុនពេលវាយឆ្មក់តាមអាកាស យោធាទទួលបានព័ត៌មានដែលគួរឲ្យទុកចិត្តបានថា​ ក្រុមឧក្រិដ្ឋជនដែលមានគ្នាប្រមាណជា១០០នាក់ ដុតផ្ទះជាច្រើនខ្នងនៅតំបន់លំដ្ឋានដែលមានចម្ងាយប្រមាណជា ៥គីឡូម៉ែត្រពីភូមិ ហ្គីដាន កៀរ។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា ក្រុមភេរវករផ្សេងទៀតដែលចេញពីទីតាំងផ្សេងគ្នាបានមកប្រមូលផ្តុំគ្នានៅទីតាំងតែមួយដែលជាចំណុចប្រមូលផ្តុំគ្នា ហើយក្រុមភេរវករទាំងនោះទំនងនឹងវាយប្រហារទៅលើភូមិក្បែរៗនោះបន្ថែមទៀត»៕

ប្រភព Xinhua ចុះផ្សាយថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here