កងកម្លាំងអ៊ីស្រាអែលបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់នៅតំបន់វ៉េសបេង

0

រដ្ឋប៉ាឡេស្ទីន៖ ក្រសួងសុខភិបាលប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ ថាបុរសជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហារនៅទីក្រុងបេលេហេម ក្នុងតំបន់វ៉េសបេង។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរកិច្ចការស៊ីវិលប៉ាឡេស្ទីនដែលសហកាជាមួយកម្លាំងអ៊ីស្រាអែលលើកិច្ចការជនស៊ីវិល បានជូនដំណឹងមរណៈភាពរបស់លោក

ប៊ីឡេល អាដែល បាឡូ អាយុ៣៩ឆ្នាំ ស្លាប់ដោយសារមុខរបួសត្រូវគ្រាប់បន្ទាប់ពីទាហានអ៊ីស្រាអែលបាញ់ប្រហារទៅលើគាត់។

ប្រភពព័ត៌មានក្នុងតំបន់នៃរដ្ឋប៉ាឡេស្ទីន និងសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបាញ់ បាលឡូ នៅច្រកចូលទីប្រជុំជនបៀតហ្វាចារភាគខាងត្បូងទីក្រុងបេលេហេម។

សារព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់កាន់កាំបិតមួយដើមប៉ុនប៉ងចាក់ទាហានអ៊ីស្រាអែល។

គួររំលឹកផងដែរថា ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣មក ជនជាតិប៉ាឡេស្ទីនមិនតិចជាង ៥០០នាក់នោះទេដែលត្រូវបានសម្លាប់នៅទូទាំងតំបន់វ៉េសបេង និងភាគខាងកើតទីក្រុងយ៉េរូសាឡឹមដោយការបាញ់ប្រហាររបស់កងកម្លាំងអ៊ីស្រាអែល។ នេះបើយោងតាមការបញ្ជាក់បន្ថែមពីក្រសួងសុខភិបាលប៉ាឡេស្ទីន៕

ប្រភព Xinhua ចុះផ្សាយថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here