សាស្ត្រាចារ្យសកលវិទ្យាល័យម្នាក់ជាប់ឃុំឃាំងកាលពីថ្ងៃអង្គារក្នុងប្រទេសអេស្តូនីបន្ទាប់ពីគេរកឃើញថាមានទោសពីបទចារកម្មឲ្យប្រទេសរុស្ស៊ី។
តុលាការក្រុងហារជូបាននិយាយថា លោក Viacheslav Morozov ជាពលរដ្ឋរុស្សីបង្រៀននៅសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសបាល់ទិក ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ៣ខែពីបទប្រមូលព័ត៌មានអំពីគោលនយោបាយការពារ និងសន្តិសុខរបស់ប្រទេសអេស្តូនី ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ។ ។
ប្រទេសបាល់ទិកដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី នាពេលថ្មីៗនេះមានការកើនឡើងនៃការបំផ្លិចបំផ្លាញដោយសង្គ្រាមអេឡិចត្រូនិច និងចារកម្ម ដែលអ្វីទាំងអស់នោះគឺដាក់ការសង្ស័យទៅលើទីក្រុងម៉ូស្គូ។ លោក Viacheslav Morozov ត្រូវបានចាប់ខ្លួនកាលពីខែមករា និងរងការចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងសកម្មភាពចារកម្មដែលធ្វើឱ្យខូចសន្តិសុខរបស់ប្រទេសអេស្តូនី៕
ប្រភព AP ចុះផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤