លោក ពូទីន និងលោក គីម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក

0

លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រមុខរដ្ឋកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃពុធនេះ ដែលខ្លឹមសារក្នុងកិច្ចព្រមព្រៀងបានបញ្ចូលកិច្ចសន្យាការពារគ្នាទៅវិញទៅមក ដែលនេះជាការអនុវត្តដ៏សំខាន់បំផុតរបស់រុស្សីនៅក្នុងតំបន់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំដែលលោក គីម បានហៅថា “សម្ព័ន្ធមិត្ត”។ការសន្យារបស់លោកពូទីន ស្តារទំនាក់ទំនងឡើងវិញ នូវគោលនយោបាយទាំងឡាយនៅក្រោយពេលសហភាពសូវៀតរលំរបស់ប្រទេសរុស្ស៊ីចំពោះកូរ៉េខាងជើង ពីព្រោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីព្យាយាមវាស់ស្ទង់ថា តើរុស្សីគួរតែគាំទ្រឱ្យកាន់តែស៊ីជម្រៅដល់ប្រទេសតែមួយគត់បានសាកល្បងអាវុធនុយក្លេអ៊ែរនៅសតវត្សរ៍នេះ។

នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីខែកក្កដា ឆ្នាំ២០០០ លោកពូទីន បានភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងរុស្សីនិងកូរ៉េខាងជើងដើម្បីទទួលការគាំទ្រកាន់តែខ្លាំងឡើងពីខាងភាគបស្ចឹមដល់អ៊ុយក្រែន ហើយលោកពូទីននិយាយថា ទីក្រុងម៉ូស្គូអាចអភិវឌ្ឍកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសជាមួយទីក្រុងព្យុងយ៉ាង។

បន្ទាប់ពីកិច្ចពិភាក្សាមេដឹងនាំប្រទេសទាំងពីរបានចុះហត្ថលេខាលើ កតិកាសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលលោក ពូទីន បាននិយាយសង្កត់ធ្ងន់នៅលើឃ្លាការពារគ្នាទៅវិញទៅមកក្នុងករណីមានការឈ្លានពានមកលើប្រទេសទាំងពីរ៕

ប្រភព Reuters ចុះផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here