ប្រទេសតួកគី៖ មន្រ្តីក្រសួងការពារជាតិតួកគីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែ
មិថុនា ឆ្នាំ២០២៤ ថា កម្លាំងសន្តិសុខតួគីបានបង្ក្រាបសមាជិកគណបក្សពលករឃឺដដែលហៅកាត់ថា (PKK) ខុសច្បាប់៥នាក់ក្នុងប្រតិបត្តិការឆ្លងព្រំដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្នុងសេចក្តីថ្លែងការណ៍ដែលផុសលើបណ្តាញសង្គមអ៊ីក្ស ពុំមានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។
អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “ជ្រុលនិយម” ដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលត្រូវបានសម្លាប់ រងរបួស និងចាប់ខ្លួនបាននៅក្នុងប្រតិបត្តិការរបស់ពួកគេ។
កាលពីឆ្នាំ២០២២ ប្រទេសតួកគីបានបើកប្រតិបត្តិការខ្លរឡក់ (Claw-Lock) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយកំណត់គោលដៅទៅលើទីតាំងលាក់ខ្លួនរបស់គណបក្សពលករឃឺដខុសច្បាប់នៅក្នុងតំបន់ មេធីណា ហ្សាប និងអាវ៉ាស៊ីនបេសៀន។
គួររំលឹកផងដែរថា បក្សពលករឃឺដដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវកម្មដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤