យោធានីហ្សេរីយ៉ា២១នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់ក្រុមភេរវករ

0

ក្រុងនីម៉ាយ៖ កាលពីថ្ងៃអង្គារ “ក្រុមភេរវករ” បានវាយឆ្មក់សម្លាប់ទាហាននីហ្សេរីយ៉ា២១នាក់នៅជិត
ព្រំដែនប្រទេសប៊ូគីណាហ្វាសូ នេះបើយោងតាមរបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសនីហ្សេរីយ៉ាថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិ។

សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នេះ មិន​បាន​បញ្ជាក់​ថាក្រុមមួយណានៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។ ប្រទេសនីហ្សេរីយ៉ាកំពុងប្រឈមនឹងវិបត្តិសន្តិសុខខ្លាំងបំផុតពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធជាច្រើនក្រុម៕

ប្រភព AP ចុះផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here