ទីក្រុងអ៊ីស្តង់ប៊ុល៖ ក្រសួងការពារជាតិតួកគីបានប្រកាសកាលពីថ្ងៃសុក្រថា កងកម្លាំងតួកគីបាន “បង្ក្រាប”ភេរវករក្រុមសកម្មប្រយុទ្ធ PKK ពីរនាក់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្រសួងបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់តួកគីបានរកឃើញ និងបង្ក្រាបក្រុមភេរវករ PKK បានចំនួនពីរនាក់នៅក្នុងតំបន់នៃប្រតិបត្តិការ Claw-Lock នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
សេចក្តីប្រកាសនេះបានបន្ថែមថា “កងកម្លាំងប្រដាប់អាវុធតួកគីបន្តការប្តេជ្ញាចិត្តប្រឆាំងនឹងអំពើភេរវកម្មទាំងយប់ទាំងថ្ងៃ ឆ្លងកាត់ភ្នំ និងវាលទំនាប”។
គួរបញ្ជាក់ថាអាជ្ញាធរតួកគីបានប្រើពាក្យ “បង្ក្រាប” ក្នុងន័យថាភេរវករព្រមសារភាពចុះចាញ់ ឬត្រូវបានសម្លាប់ ឬចាប់ខ្លួន។
នៅក្នុងយុទ្ធនាការភេរវកម្មជិត ៤០ឆ្នាំប្រឆាំងនឹងក្រុមភេរវករ PKK ដែលបានមានក្នុងបញ្ជីជាអង្គការភេរវករដោយតួកគី សហរដ្ឋអាមេរិក និងអ៊ឺរ៉ុប នឹងទទួលខុសត្រូវចំពោះការសម្លាប់មនុស្សប្រមាណជាង ៤០ ០០០នាក់ រួមទាំងស្ត្រី កុមារ និងទារកផងដែរ។
ក្រុមភេរវករតែងតែលាក់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់គឺនៅជាប់ព្រំដែនតួកគីដើម្បីរៀបចំផែនការវាយប្រហារភេរវកម្មក្នុងប្រទេសតួកគី។
ប្រទេសតួកគីនៅក្នុងឆ្នាំ២០២២ បានចាប់ផ្តើមប្រតិបត្តិការ Claw Lock ដើម្បីស្វែងរកទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ PKK នៅតំបន់មេធីណា ហ្សាបនិងអាវ៉ាស៊ីន-បាសយ៉ានភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
ប្រភព Anadolu Agency ចុះផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤