ទីក្រុងគៀវ៖ មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សំឡេងផ្ទុះបន្លឺឡើងនៅក្នុងទីក្រុងគៀវ ប្រទេសអ៊ុយក្រែនកាលពីល្ងាចថ្ងៃអាទិត្យនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្សី។
អភិបាលក្រុងលោក វីតាលី គ្លីតស្កូ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រព័ន្ធការពារដែនអាកាស
បានធ្វើប្រតិបត្តិការនៅជិតរដ្ឋធានី ហើយកំទេចរបស់មីស៊ីលដែលត្រូវបានបំផ្លាញនោះបានខ្ទាតមកត្រូវប្លុកផ្ទះល្វែងមួយនៅក្នុងសង្កាត់អូបូឡុងស្គី ភាគខាងជើងទីក្រុងគៀវ។
មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ នេះបើតាមសម្តីរបស់លោក គ្លីតស្កូ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា សញ្ញាព្រមានអំពីការវាយឆ្មក់តាមអាកាសត្រូវបានប្រកាសនៅក្នុងទីក្រុងគៀវ និងតំបន់ចំនួនប្រាំទៀតនៅភាគខាងជើង ភាគកណ្តាល និងភាគឦសាននៃប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលនៃការវាយប្រហារនោះ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤