ទីក្រុងតេហេរ៉ង់៖ ក្រុមអ្នកតស៊ូអ៊ីស្លាមលីបង់បានវាយប្រហារម្តងទៀតដោយកំណត់គោលដៅទៅលើមជ្ឈមណ្ឌលប្រមូលផ្តុំយោធានៃរបបស៊ីយ៉ូនីសនៅភាគខាងជើងប៉ាឡេស្ទីន។
ប្រព័ន្ធផ្សព្វផ្សាយអំពីសង្រ្គាមហេសបូឡា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងបានវាយប្រហារទៅលើទីតាំងប្រមូលផ្តុំរបស់កងកម្លាំងដែលកាន់កាប់នៅមូលដ្ឋានហ្គ្រេនណូតដោយប្រើប្រាស់អាវុធសមស្របដែលវាយប្រហារគោលដៅដោយផ្ទាល់” ។
ក្រុមអ្នកតស៊ូរអ៊ីស្លាមលីបង់បានបន្ថែមថា ការវាយប្រហារនេះធ្វើឡើងដើម្បីគាំទ្រប្រជាជាតិប៉ាឡេស្ទីនដ៏រឹងមាំនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងដើម្បីគាំទ្រអ្នកតស៊ូប៉ាឡេស្ទីនដ៏ក្លាហាន និងមានកិត្តិយស៕
ប្រភព IRNA News Agency ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤