យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ លោក អាល់ ខាហ្វាជី បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខកំពូលរបស់អ៊ីរ៉ាក់បានបើកកិច្ចប្រជុំកាលពី២ថ្ងៃមុននៅទីក្រុងកាបាលា ដើម្បីពិភាក្សាអំពីផែនការសន្តិសុខ និងសេវាកម្ម។
មេបញ្ជាការកងទ័ពអ៊ីរ៉ាក់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផែនការនេះ ហើយតាមដានរាល់ការអនុវត្តន៍ និងមានក្រុមពិសេសធ្វើការយ៉ាងសកម្មតាមបណ្តាញសង្គមដើម្បីដោះស្រាយបញ្ហានានា និងសម្រួលដល់ដំណើរការនៃអ្នកធ្វើធម្មយាត្រាផងដែរ។
លោកមេបញ្ជាការបានកត់សម្គាល់ថា ផែនការនេះរួមមានគម្រោងរបស់រដ្ឋាភិបាលជាច្រើននៅក្នុងវិស័យផ្លូវថ្នល់ សាងសង់រោងចក្រធ្វើទឹកកក ផ្គត់ផ្គង់ទឹក និងអគ្គិសនី ព្រមទាំងសេវាកម្មដឹកជញ្ជូន និងកន្លែងចតឡាន។
ក្រៅពីនេះក៏មានគោលបំណងដើម្បីទប់ស្កាត់សង្គមយោធាដោយការបន្ថយការដាក់ពង្រាយកងទ័ព និងពឹងផ្អែកលើកិច្ចខិតខំប្រឹងប្រែងខាងស៊ើបអង្កេតនិងសន្តិសុខ ព្រមទាំងមានវត្តមានកងទ័ពនៅកន្លែងជាក់លាក់ណាមួយដើម្បីធ្វើអន្តរាគមន៍នៅពេលចាំបាច់។
Arbaeen គឺជាពិធីបុណ្យកាន់ទុក្ខដែលប្រារព្ធឡើងដោយជនមូស្លីមសៀនៅទូទាំងពិភពលោក ដើម្បីរំលឹកខួបលើកទី៤០ បន្ទាប់ពីថ្ងៃគម្រប់ខួបនៃការធ្វើទុក្ករកម្មរបស់ អ៊ីម៉ាមហូសេន ដែលជាចៅប្រុសរបស់ព្យាការី ម៉ូហាម៉ាត់ ត្រូវនឹងនៅថ្ងៃទី៦ ខែកញ្ញាឆ្នាំនេះ។
ជនមូស្លីមសៀរាប់លាននាក់ធ្វើដំណើរទៅអ៊ីរ៉ាក់ ភាគច្រើនមកពីឬឆ្លងកាត់អ៊ីរ៉ង់នៅសប្តាហ៍មុនពិធី Arbaeen ដើម្បីទៅគោរពទីសក្ការៈបូជាក្នុងប្រទេសអារ៉ាប់៕
ប្រភព IRNA News Agency ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤