ប្រទេសឥណ្ឌា៖ កងកម្លាំងទ័ពឥណ្ឌាយ៉ាងហោចណាស់ ៤នាក់ស្លាប់ និង៦នាក់រងរបួសធ្ងន់ក្នុងការវាយប្រហារភរវកម្មមកលើក្បួនទ័ពនៅតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីរាយការណ៍ដែលបានស្រង់សម្តីពីក្រុមមន្ត្រី។
ក្បួនកងទ័ពរងការវាយប្រហារនៅក្នុងតំបន់មេឆេឌី នៃស្រុកខាថវ៉ា ដែលមានចម្ងាយប្រមាណជា៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងស្រ៊ីនហ្ការ ដែលជារដ្ឋធានីនៃតំបន់កាស្មៀ។
បើតាមសេចក្តីរាយកាណ៍ ដំបូងគឺក្រុមសកម្មប្រយុទ្ធបានគប់គ្រាប់បែកដៃ ហើយបន្ទាប់មកទើបបាញ់ប្រហារយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យកងទ័ពបាញ់តបតវិញ។
“កម្លាំងទ័ពសរុប១០នាក់រងរបួស ហើយ៤នាក់ក្នុងចំណោមពួកគេស្លាប់ដោយសាររបួសធ្ងន់ធ្ងរ” នេះបើតាមសម្រង់សម្តីពីក្រុមមន្ត្រីរបស់កាសែតក្នុងស្រុក។
មនុស្ស៦នាក់ទៀតក្នុងចំណោម១០នាក់នោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
របាយការណ៍ក្រោយកើតហេតុមានខ្លឹមសារថា ក្រុមសកម្មប្រយុទ្ធបានរត់គេចខ្លួនទៅក្នុងព្រៃក្បែរទីតាំងកើតហេតុ។ អាជ្ញាធរបានពង្រាយកម្លាំងភ្លាមៗដើម្បីតាមស្វែងរកចាប់ខ្លួនក្រុមសកម្មប្រយុទ្ធ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃ៩ ខែកក្កដា ឆ្នាំ២០២៤