អ៊ីស្រាអែលវាយប្រហារលើទីតាំងគោលដៅមួយចំនួនក្នុងរដ្ឋស៊ីរី

0

ប្រទេសស៊ីរី៖ ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានវាយប្រហារកំណត់លើទីតាំង មួយចំនួនក្នុងរដ្ឋស៊ីរីនៅក្រោយពីពាក់កណ្តាលយប់ឈានចូលថ្ងៃអាទិត្យ ទី១៤ ខែកក្កដា បង្ក​ឱ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​ទីក្រុង ។

ទូរទស្សន៍រដ្ឋស៊ីរីបានរាយការណ៍ថា កម្លាំងការពារដែនអាកាសស៊ីរីកំពុងតែស្ទាក់ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជនបទនៃទីក្រុងដាម៉ាស។

ការវាយប្រហារលើកនេះគឺមានទ្រង់ទ្រាយធំជាងការវាយប្រហារធម្មតាខណៈដែលសំឡេងរបស់ប្រព័ន្ធការពារមីស៊ីលស៊ីរីនៅតែបន្លឺឡើងឥតឈប់ឈរ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​និយាយ​ថា ការ​វាយ​ប្រហារ​បច្ចុប្បន្ន​គឺ​ជា​អំពើ​ហិង្សា៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here