ក្រុមអ្នកតស៊ូអ៊ីរ៉ាក់កំណត់គោលដៅវាយប្រហាររោងចក្រថាមពលអ៊ីស្រាអែល

0

ក្រុងតេអេរ៉ង់៖ ក្រុម​អ្នកតស៊ូ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​បាន​កំណត់​គោល​ដៅ​វាយប្រហារទៅលើរោងចក្រ​ថាមពល ​នៃ​របប​ស៊ីយ៉ូនីស​នៅ​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​គាំទ្រ​ប្រជាជន​នៃ​តំបន់​ហ្កាហ្សា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមអ្នកតស៊ូអ៊ីរ៉ាក់បានឲ្យដឹងថា រោងចក្រថាមពលអ័រូតរ៉ាប៊ីនដែលស្ថិតក្រោមការកាន់កាប់របស់ប៉ាឡេស្ទីនមានទីតាំងនៅហាដេរ៉ា ត្រូវបានគេកំណត់គោលដៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។​

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​រោងចក្រ​ថាមពល​នេះរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពី​ក្រុម​តស៊ូ​អ៊ីស្លាម​អ៊ីរ៉ាក់។

គួររំលឹកផងដែរថា​រោងចក្រថាមពលអ័រូតរ៉ាប៊ីនក៏ត្រូវបានគេកំណត់គោលដៅដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី៨ ខែមិថុនាកន្លងទៅនេះផងដែរ។

កាលពីថ្ងៃអង្គារ ក្រុមអ្នកតស៊ូអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់បានកំណត់គោលដៅដ៏រសើប និងសំខាន់មួយនៅ អ៊ីឡាតដោយប្រើប្រាប់យន្តហោះគ្មានមនុស្សបើកដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន និងហ្គាហ្សា ហើយក៏ជាការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មរបស់របបស៊ីយ៉ូនីស។

ក្រុមអ្នកតស៊ូអ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ាក់បាននិយាយថាខ្លួននឹងបន្តវាយប្រហារទៅលើរបបស៊ីយ៉ូនីសរហូតទាល់តែរបបអ៊ីស្រាអែលបញ្ចប់សង្រ្គាមប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។

ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here