អ៊ីស្រាអែលវាយប្រហារលើទីតាំងគោលដៅមួយចំនួនក្នុងរដ្ឋធានីស៊ីរី

0

ប្រទេសស៊ីរី៖ ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានកំណត់គោលដៅលើទីតាំង មួយចំនួនក្នុងរដ្ឋធានីស៊ីរី នៅក្រោយពេលពាក់កណ្តាលអាធ្រាត្រថ្ងៃអាទិត្យ ទី១៤ ខែកក្កដា បណ្តាល​ឱ្យ​​ផ្ទុះ​កក្រើក​ពេញ​ទីក្រុង ។

ទូរទស្សន៍រដ្ឋស៊ីរីបានរាយការណ៍ថា កម្លាំងការពារដែនអាកាសស៊ីរីកំពុងស្ទាក់ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជនបទនៃទីក្រុងដាម៉ាស។

ការវាយប្រហារលើកនេះមានទ្រង់ទ្រាយធំជាងការវាយប្រហារកន្លងទៅ ដោយសារសំឡេងរបស់ប្រព័ន្ធការពារមីស៊ីលស៊ីរីនៅតែបន្លឺឡើងឥតឈប់ឈរ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​និយាយ​ថា ការ​វាយ​ប្រហារ​បច្ចុប្បន្ន​គឺ ”​ឃោឃៅ”៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here