កងកម្លាំងរបស់តួកគីបង្ក្រាបក្រុមសកម្មប្រយុទ្ធឃឺដ៧នាក់

0

ប្រទេសតួកគី៖ កងកម្លាំង​របស់តួកគី​បង្ក្រាប​ក្រុម​ភេរវករ​៧​នាក់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ី​រ៉ាក់​ នេះ​​បើ​តាម​មន្រ្តី​ក្រសួង​ការពារ​ជាតិ​តួក​គី​ប្រាប់​អ្នក​សារព័ត៌​មាន​នៅ​ថ្ងៃ​អង្គារ ទី១៦ ខែ​​កក្កដា ឆ្នាំ​​២០២៤​។

មន្ត្រី​ក្រសួង​បាន​ផុស​លើ​បណ្តាញ​សង្គម​អ៊ីក្ស​ថា កម្លាំង​ប្រដាប់​អាវុធ​​តួកគី​​​បង្ក្រាប​សមាជិក​គណ​បក្ស​ពល​ករឃឺដ (PKK) ខុស​ច្បាប់ចំនួន៤នាក់​ និង​​សមាជិក​ម្នាក់​របស់​​អង្គភាព​ការពារ​ប្រជាជនឃឺដ​ស៊ីរី (YGP) ក្នុង​​ប្រតិបត្តិការ​អឺប្រាត ស្ហែល (Euphrates Shield) នៅ​ភាគ​​ខាង​ជើង​​ប្រទេសស៊ីរី​ និង​​ក្រុម​​ភេរវករ​​គណបក្ស​​ពលករ​ឃឺដ(PKK) ​៣​នាក់​ក្នុង​​តំបន់ ​ហាឃើក​​ នៅ​​ភាគ​​ខាង​​ជើង​​ប្រទេស​​អ៊ីរ៉ាក់​។

អាជ្ញាធរ​តួកគី​ជា​ញឹកញាប់​បាន​ប្រើពាក្យ “បង្ក្រាប” ដោយ​ចង់​សំដៅ​ដល់ “ក្រុម​ភេរវ​ករ” ដែល​ត្រូវ​បាន​សម្លាប់ រង​របួស​ និង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​របស់​ពួកគេ។

ចាប់​​តាំង​​ពី​​ឆ្នាំ ២០១៦​មក​ កម្លាំង​​តួកគី​​បាន​​ធ្វើ​​ប្រតិបត្តិការ​​ជា​ច្រើន​លើក​​នៅ​​ភាគ​​ខាង​​ជើង​ប្រទេស​​ស៊ីរី​ ​ដើម្បី​បង្កើត​តំបន់​គ្មាន​សមាជិក​របស់​អង្គភាព​ការពារ​ប្រជា​ជន​ឃឺដ​ស៊ីរី (YPG) ​នៅតាម​បណ្តាយ​ព្រំដែន។ កាល​​ពី​​​ឆ្នាំ​​២០២២ ប្រទេស​តួកគី​បាន​បើក​ប្រតិបត្តិការ​ខ្លរឡក់ (Claw-Lock) នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ ដោយ​កំណត់​គោលដៅ​ទៅ​លើ​ទី​តាំង​លាក់​ខ្លួន​របស់គណបក្ស​ពលករ​ឃឺដ (PKK) ខុស​ច្បាប់​នៅ​ក្នុង​តំបន់​មេធីណា  ហ្សាប  និង​អាវ៉ាស៊ីន​បេ​សៀន ក្បែរ​ព្រំដែន​ប្រទេស​តួកគី។

បក្ស​ពលករ​ឃឺដ (PKK) ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អង្គភាព​ភេរវកម្ម​ដោយ ប្រទេសតួកគី សហ​រដ្ឋ​អាមេ​រិក និង​សហភាព​អ៊ឺរ៉ុប បាន​ធ្វើ​ការ​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី​អស់​​រយៈ​ពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ។

គួរ​រំលឹក​ផង​ដែរ​ថា ប្រទេស​តួកគី​ចាត់​ទុក​សមាជិក​របស់​អង្គភាព​ការពារ​ប្រជាជន​ឃឺដ​ស៊ីរី ជាសាខា​របស់​គណបក្ស​ពលករ​ឃឺដ (PKK) ក្នុង​​ប្រទស​ស៊ីរី៕

ប្រភព​ Xinhua ចុះផ្សាយថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here