កស៊ិកៈ អាជ្ញាធរម៉ិកស៊ិកបាននិយាយថា ការផ្ទុះ និងអគ្គីភ័យមួយបានកើតឡើងនៅក្នុងរោងចក្រតេគីឡា កាលពីថ្ងៃអង្គារ បណ្តាលឲ្យកម្មករយ៉ាងហោចណាស់ ៥នាក់ស្លាប់ និង ២នាក់ទៀតរបួសនៅកន្លែងកើតហេតុដែលស្ថិតនៅក្នុងរដ្ឋចាលីស្កូ។
ភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មនុស្ស ៥នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ ២នាក់ទៀតរងរបួស ហើយម្នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ភ្នាក់ងារបាននិយាយថា អ្នកស្លាប់ និងរបួសទាំងអស់គឺធ្វើការនៅរោងចក្រ។
សេវាសង្គ្រោះបន្ទាន់បានជម្លៀសប្រជាជនពីតំបន់ជុំវិញទីតាំងកើតហេតុដើម្បីសុវត្ថិភាព ប៉ុន្តែមន្ត្រីបាននិយាយថា អ្នកស្រុកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញកាលពីល្ងាចថ្ងៃអង្គារ៕
ប្រភព AP ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤