ក្រុមភេរវករដែលជាខ្សែបណ្តាញរបស់ក្រុមរដ្ឋអ៊ីស្លាមត្រូវបានបង្ក្រាបក្នុងប្រទេសអូទ្រីស

0

ប្រទេសអូទ្រីស៖ ក្រុម​អាជ្ញា​ធរ​អូ​ទ្រីស​បាន​បង្ក្រាប​បណ្តាញ​ភេរវរក​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការរៃអង្គាសថវិការឲ្យ​ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)  ហើយ​បាន​ចាប់​ខ្លួន​ជនសង្ស័យចំនួន៩នាក់​ នេះ​បើ​តាមការថ្លែងរបស់ក្រសួង​មហាផ្ទៃ​កាលពីថ្ងៃ​សៅរ៍ ទី២៧ ខែ​កក្កដា​ ឆ្នាំ​២០២៤។

កម្លាំង​សន្តិ​សុខ​អូទ្រីស​បាន​ធ្វើ​ប្រតិបត្តិការ​ឆែក​ឆេរ​ផ្ទះ​ជា​ច្រើន​ខ្នង​ក្នុង​រដ្ឋ​សហព័ន្ធចំនួន​​៥​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​បាន​រឹប​អូស​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង​ កុំ​​ព្យូ​​ទ័រ​ជា​​ច្រើន​​គ្រឿង​​ ឧបករណ៍​ផ្ទុក​ទិន្ន័យ​ជាច្រើន​ សាច់​ប្រាក់​មួយ​ចំនួន​ និងរថយន្ត​មួយ​គ្រឿង​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​។

​ភេរ​វរករ​ទាំង​អស់​​ដែល​មាន​អាយុ​ចន្លោះ​ពី​២៣​ដល់​៣៦ឆ្នាំ​គឺ​​មកពី​សាធារណៈរដ្ឋ​ឆេ​ឆេន។ ក្រសួង​បាន​បញ្ជាក់​ថា​ ជនសង្ស័យដែល​​ជាអ្នក​គាំ​ទ្រ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ី​ស្លាម​ជា​យូរ​មក​ហើយ​ បានសហ​ការ​ជា​មួយ​ក្រុមអ្នក​គាំ​ទ្រ​ភេរវករ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ និង​បណ្តា​ប្រទេស​អឺ​រ៉ុប​​ផ្សេងទៀត៕​

ប្រភព​ព័ត៌មាន​ Xinhua បច្ចុប្បន្នភាព​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤​

LEAVE A REPLY

Please enter your comment!
Please enter your name here