ប្រទេសបេណាំង៖ មនុស្ស១២នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅឧទ្យានជាតិភាគខាងជើងប្រទេសបេណាំងកាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះបើតាមសម្តីរបស់អ្នកគ្រប់គ្រងឧទ្យាននិយាយកាលថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤។
មនុស្សសរុប ១២នាក់ត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅក្បែរទន្លេមេក្រូ (Mekrou) ក្នុងតំបន់ឧទ្យាន នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមការងារឧទ្យានអាហ្វិក ដែលជាក្រុមគ្រប់គ្រងឧទ្យានដោយមិនគិតប្រាក់ចំណេញ។
របាយការណ៍បង្ហាញថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៥នាក់ជាមន្ត្រីអនុរក្សឧទ្យានអាហ្វិ្រក និង៧នាក់ទៀតជាកម្លាំងប្រដាប់អាវុធបេណាំង។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវនៅឡើយទេ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤