ចាប់ខ្លួនភេរវករ ៣៨នាក់ក្នុងប្រតិបត្តិការនៅប្រទេសប៉ាគីស្ថាន

0

ប្រទេស​ប៉ាគីស្ថាន​៖​ ប៉ូ​លិស​បាន​រាយការណ៍​ថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD)  បាន​ចាប់​ខ្លួន​​​ភេរវករ​ចំនួន៣៨​នាក់​នៅ​ភាគ​ខាង​កើត​ខេត្ត​ផុនចាប​ក្នុង​ខែកក្កដា​នេះ។

អ្នក​នាំ​ពាក្យ​នាយកដ្ឋានប្រឆាំងភេរវកម្ម​បាននិយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយកាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៧ ខែ​កក្កដា​ថា ការ​​ចាប់​ខ្លួនបានធ្វើឡើងក្នុង​ប្រតិបត្តិការ​ផ្អែកលើការស៊ើបការសម្ងាត់​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​នានា​។

អ្នក​នាំ​ពាក្យ​និយាយ​ថា​ នាយកដ្ឋានប្រឆាំងភេរវកម្មបាន​ធ្វើ​ប្រតិបត្តិការ​ស៊ើប​ការ​សម្ងាត់​ ៤៤៩​លើក​ទូរទាំង​ខេត្តក្នុង​អំឡុង​ខែ​កក្កដា​នេះ​​។

​បើ​តាម​មន្ត្រី​នាយកដ្ឋានប្រឆាំងភេរវកម្ម ក្រុមភេរវករ​ដែល​ចាប់ខ្លួនបាន​ទាំង​នោះគឺជា​​សមាជិក​របស់ក្រុម​តាលីបង់​តេហ្រេកអ៊ី-អ៊ីនប៉ាគីស្ថាន​ (TTP) និង​សមាជិក​របស់ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាមដែលគេហាមឃាត់​។

មន្ត្រីប៉ូលិសដដែល​​និយាយថា​ នៅ​ក្នុង​ប្រតិ​បត្តិ​ការនេះប៉ូលិស​បាន​រឹប​អូស​គ្រឿងផ្ទុះ​មួយចំនួនធំ​ គ្រាប់​បែក​ដៃ​ជាច្រើន​គ្រាប់​ ទូរស័ព្ទ​ដៃ​ជា​ច្រើន​គ្រឿង​ និង​ក្រដាស​ប្រាក់​បរទេស​ និងក្នុងស្រុក​ ​៕

ប្រភព​ព័ត៌មាន​ Xinhua ចុះផ្សាយ​ថ្ងៃ​២៨ ខែ​កក្កដា ឆ្នាំ​២០២៤​

LEAVE A REPLY

Please enter your comment!
Please enter your name here