ជនជាតិប៉ាលេស្ទីនយ៉ាងហោចណាស់ ១៥នាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់លំនៅដ្ឋាននៅក្នុងជំរំភៀសខ្លួន al-Bureij នៅកណ្ដាលហ្គាហ្សា នេះតាមពីមន្ទីពេទ្យប៉ាលេស្ទីន។
ក្រុមសង្គ្រោះបន្ទាន់បានបញ្ជូនសាកសពរបស់អ្នកស្លាប់១៥នាក់ រួមទាំងស្ត្រីនិងកុមារទៅមន្ទីរពេទ្យក្នុងតំបន់។
គិតត្រឹមម៉ោងនេះ កងទ័ពអ៊ីស្រាអែលមិនទាន់មានសេចក្តីអត្ថាធិប្បាយជុំវិញឧបទ្ទវហេតុនេះនៅឡើយទេ។
ផ្នែកសុខាភិបាលប្រចាំកាហ្សាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មានអ្នកស្លាប់ចំនួន២២នាក់ជាជនជាតិប៉ាលេស្ទីន និង៧៧នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៩,៦៩៩នាក់ និងរបួស ៩១,៧២២នាក់ចាប់តាំងពីជម្លោះរវាងប៉ាលេស្ទីននិងអ៊ីស្រាអែលបានផ្ទុះឡើងនៅខែតុលា ឆ្នាំ២០២៣ ។
ប្រភព Xinhua ចុះផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤