អ៊ីស្រាអែលបង្ហាញឈ្មោះភេរវករ ១៩នាក់ដែលស្លាប់ក្នុងការវាយប្រហារនៅហ្គាហ្សា និងបញ្ជាក់ថាគ្មានការខូចខាតធំដុំដល់សាលារៀន

0

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) និងភ្នាក់ងារស៊ើបអង្កេតសន្តិសុខសាធារណៈ (Shabak) បានបញ្ជាក់ពីការស្លាប់របស់សមាជិក១៩នាក់នៃអង្គការភេរវកម្មហាម៉ាស និងជីហាតអ៊ីស្លាមប៉ាឡេស្ទីននៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា នៅក្នុងតំបន់ក្បែរសាលារៀន Tabaaeen ក្នុងទីក្រុងហ្គាហ្សា។

IDF បានលើកឡើងថា ការវាយប្រហារបានធ្វើឡើងប្រឆាំងនឹងមជ្ឈមណ្ឌលបញ្ជាការដែលភេរវករបានបង្កើតឡើងនៅក្នុងវិហារអ៊ីស្លាមដែលនៅក្នុងបរិវេណសាលាដែលមានគ្រឿងអាវុធយុទ្ធភ័ន។

IDF បានបន្ថែមថា មីស៊ីលទាំងនេះ “មិនអាចបង្កឲ្យមានអ្នកស្លាប់ដូចដែលបានរាយការណ៍ដោយសារព័ត៌មានរបស់រដ្ឋាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយហាម៉ាសនោះទេ។”

ក្រុមភេរវករហាម៉ាស បានអះអាងថា មនុស្សប្រមាណជា៩០នាក់ស្លាប់ក្នុងការវាយប្រហារនេះ។ គេដឹងច្បាស់ហើយថា អង្គការជ្រុលនិយមអ៊ីស្លាមមានគោលនយោបាយបំប៉ោងចំនួនជនស៊ីវិលដែលស្លាប់ដោយចេតនា។

IDF បានសង្កត់ធ្ងន់ថា រូបភាពដែលថតបានបន្ទាប់ពីការវាយប្រហារបង្ហាញថាមិនមានការខូចខាតអ្វីធំដុំ នៅជុំវិញបរិវេណសាលារៀននោះទេ៕

ប្រភព Aurora-Israel ចុះផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here