ការវាយប្រហាររបស់អ៊ីស្រាអែលសំដៅលើទីតាំងយោធាស៊ីរីនៅជិតតំបន់ហ្គូលែនហាយ

0

ការផ្ទុះជាបន្តបន្ទាប់បានធ្វើឲ្យកក្រើកតំបន់មួយនៅជិតតំបន់ហ្គូលែនហាដែលកាន់កាប់ដោយអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដោយសារកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារកំណត់គោលដៅលើទីតាំងយោធាស៊ីរីដោយគ្រាប់រ៉ូកែតនៅក្នុងតំបន់តេលអាល់-ចាមប៊ី នៃខេត្តដារ៉ា ភាគខាងត្បូង នេះបើតាមសេចក្តីរាយកាណ៍របស់អ្នកឃ្លាំមើលសង្គ្រាម។

ផ្សែង​ហុយ​ចេញពី​កន្លែង​កើតហេតុ ហើយ​រថយន្ត​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ នេះ​បើ​តាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី ។

ក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថាទីតាំងនោះជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមលើសពីនេះ។

ការវាយប្រហារនេះគឺជាផ្នែកមួយនៃការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើទឹកដីស៊ីរី។

យោងតាមក្រុមសង្កេតការណ៍បានឲ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារចំនួន៥៩លើកទៅលើទឹកដីប្រទេសស៊ីរីចាប់តាំងពីដើមឆ្នាំនេះដែលក្នុងនោះមាន៤២លើក ដែលក្នុងនោះមានការវាយប្រហារតាមអាកាស ១៧លើក។ ការវាយប្រហារបានកំណត់គោលដៅ និងបំផ្លាញទីតាំងចំនួន ១២២ រួមមានឃ្លាំងអាវុធ ទីបញ្ជាការយោធា និងរថយន្ត។

ក្រុមសង្កេតការណ៍បានផ្តល់ឯកសារនៃការស្លាប់របស់បុគ្គលិកយោធា ១៧៨នាក់ និងអ្នករបួស ១០៣នាក់ផ្សេងទៀត ដែលជាលទ្ធផលនៃការវាយប្រហារទាំងនេះ។

បន្ថែមពីលើនេះ ជនស៊ីវិល ១៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនេះ នេះបើយោងតាមក្រុមអ្នកសង្កេតការណ៍។

អ៊ីស្រាអែល​មិន​បាន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​លើ​ការ​វាយ​ប្រហារ​ថ្មីៗ​របស់​ខ្លួន​នៅ​ស៊ីរី​ទេ។

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here