ជនជាតិប៉ាឡេស្ទីន ១៤នាក់ត្រូវស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សាភាគខាងត្បូង

0

ហ្គាហ្សា៖ តាមប្រភពពីមន្ទីពេទ្យប៉ាឡេស្ទីនបានឲ្យដឹងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Khan Younis ភាគខាងត្បូងហ្គាហ្សាស្ទ្រីប។

ប្រភពប្រភពពីមន្ទីពេទ្យបានប្រាប់អ្នកសារព័ត៌មានថា មនុស្សចំនួន ១០នាក់ មានទាំងស្ត្រីក្នុងនោះផងដែរត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយដែលសំដៅទៅលើផ្ទះរបស់គ្រួសារ al-Najjar នៅទិក្រុង Khan Younis ។

ប្រភពបានរាយការណ៍ថា យុវជនប៉ាឡេស្ទីនបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើកទី២ ដោយសំដៅទៅលើរថយន្តជនស៊ីវិលដែលកំពុងធ្វើដំណើរនៅលើផ្លូវ Salah al-Din ភាគខាងកើតទីក្រុង Khan Younis ។

ក្រៅពីនេះ ស្ត្រីជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងកូនរបស់គាត់រងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល នៅលើផ្លូវប្រសព្វមួយក្នុងទីក្រុង នេះបើយោងតាមប្រភពជាច្រើន។

សូមបញ្ជាក់ថា មិនមានសេចក្តីអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលអំពីឧប្បត្តិហេតុទាំងនេះនៅឡើយទេ។

អ៊ីស្រាអែលបាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកទៅលើក្រុមនេះដែលវាយលុកឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីនដោយសារការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៩,៨៩៧នាក់ហើយ។

ប្រភព Xinhua ចុះផ្សាយថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here