ការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលបណ្តាលឲ្យយ៉ាងតិចមនុស្ស ១៤នាក់ស្លាប់ និង ១៦នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់កាហ្សា

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ាលេស្ទីន និងគ្រូពេទ្យបានឱ្យដឹងថា ជនស៊ីវិលប៉ាលេស្ទីនយ៉ាងហោចណាស់ ១៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់រដ្ឋាភិបាលស៊ីយូនីសនៅភាគកណ្ដាល និងភាគខាងត្បូងតំបន់កាហ្សា ចាប់តាំងពីព្រឹកថ្ងៃអង្គារ។

ទន្ទឹមនឹងនេះផងដែរ អាល់ហ្សាហ្ស៊ីរ៉ា បានដកស្រង់ពីប្រភពប៉ាលេស្ទីនបានឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានបានកំណត់គោលដៅវាយប្រហារទៅលើតង់របស់ជនភៀសខ្លួនប៉ាលេស្ទីននៅ Al Mawasi ភាគពាយព្យនៃទីក្រុងរាហ្វា និងនៅភាគខាងត្បូងតំបន់កាហ្សា។

យោងតាមប្រភពទាំងនេះបានបង្ហាញថា ការវាយប្រហារទាំងនេះបណ្តាលឱ្យជនជាតិប៉ាលេស្ទីន ២ នាក់ស្លាប់ និង ១៦នាក់ផ្សេងទៀតរងរបួស។

អាល់ហ្សាហ្ស៊ីរ៉ា បានរាយការណ៍ថា សមាជិក ៥នាក់នៃគ្រួសារប៉ាលេស្ទីនមួយត្រូវបានសម្លាប់នៅក្នុងជំរុំជនភៀសខ្លួន Bureij ដែលស្ថិតនៅកណ្តាលតំបន់កាហ្សា។

ក្រសួងសុខាភិបាលប៉ាលេស្ទីននៅក្នុងតំបន់កាហ្សាបានប្រកាសនៅថ្ងៃចន្ទថា តាំងពីចាប់ផ្តើមការដំណើរការប្រតិបត្តិការព្យុះអាល់អាក្សា (Al-Aqsa Storm Operation) នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ មានជនជាតិប៉ាលេស្ទីន ៤០,១៣៩នាក់ស្លាប់ និង ៩២,៧៤៣នាក់រងរបួសនៅក្នុងតំបន់កាហ្សា៕

ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here