រដ្ឋប៉ាឡេស្ទីន៖ យ៉ាងហោចណាស់មនុស្ស ៩នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្សារដៀរអាលបាឡាហនៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រី នេះបើតាមជនជាតិប៉ាឡេស្ទីនប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២៤។
តាមប្រភពពីកម្លាំងសន្តិសុខប៉ាឡេស្ទីនប្រាប់អ្នកយកព័ត៌មានថា យន្តហោះអ៊ីស្រាអែលបានបាញ់មីស៊ីលយ៉ាងហោចណាស់មួយគ្រាប់ទៅលើផ្សារដែលជាចំនុចប្រមូលផ្តុំដោយអ្នកដើរផ្សារជាច្រើននាក់។
ប្រភពពីមន្ទីពេទ្យប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារតាមអាកាសសម្លាប់មនុស្ស ៩នាក់ ក្នុងនោះមានទាំងស្រ្តី និងកុមារ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។
សាកសពនិងអ្នករងរបួសត្រូវបានបញ្ចូនទៅមន្ទីពេទ្យស្ហូហាដា អាល អាកសា នៅក្នុងតំបន់ដៀរអាលបាឡាហ ហើយគេបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
អ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយលើការវាយប្រហារនេះនៅឡើយទេ។
អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលជាការឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុមហាម៉ានៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលជាហេតុបណ្តាលឲ្យមនុស្ស ១២០០នាក់ស្លាប់ និងមនុស្សប្រមាណជា ២៥០នាក់ផ្សេងទៀតក្លាយជាចំណាត់ខ្មាំង៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤