អាបាដាន់៖ អគ្គមេបញ្ជាការរងនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ឧត្តមសេនីយទោ អាលី ហ្វាដាវី បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើទុក្ខបុកម្នេញរបបអ៊ីស្រាអែលយ៉ាងពិតប្រាកដ ក្នុងពេលដ៏សមស្រប និងឲ្យសាកសមចំពោះការធ្វើឃាតប្រមុខនយោបាយហាម៉ាស់ អ៊ីសម៉ាអ៊ីល ហានីយ៉េ នៅទីក្រុងតេអេរ៉ង់។
មន្ត្រីយោធាជាន់ខ្ពស់រូបនេះបានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទនៅក្នុងខេត្តឃូសេស្តាន់ ភាគនិរតី ជាកន្លែងដែលគាត់បានទៅទស្សនាតំបន់ព្រំដែនជាប់ប្រទេសអ៊ីរ៉ាក់ ថាហាឡាឈ៉ា។ ពេលនោះលោកកំពុងនិយាយជាមួយអ្នកសារព័ត៌មាននៅក្រៅដំណើរទស្សនកិច្ចរបស់លោក។
លោក ហ្វាដាវី បាននិយាយថា “របបស៊ីយ៉ូនិសក្លែងក្លាយ និងសម្លាប់កុមារបានបន្តភាពល្ងង់ខ្លៅរបស់ខ្លួន ហើយបានធ្វើទុក្ករកម្មលើលោក ហានីយ៉េ នៅលើទឹកដីប្រទេសអ៊ីរ៉ង់។ យើងនឹងផ្តល់ការឆ្លើយតបក្នុងពេលដ៏សមស្រប និងឲ្យសាកសម”។
មេក្រុមហាម៉ាស់ត្រូវបានធ្វើទុក្ករកម្មនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី៣១ ខែកក្កដា មួយថ្ងៃបន្ទាប់ពីគាត់បានចូលរួមក្នុងពិធីការឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីអ៊ីរ៉ង់លោក ម៉ាស៊ូដ ផេសេសកាន។ លោក ហានីយ៉េ ស្លាប់បាត់បង់ជីវិតនៅកន្លែងស្នាក់នៅរបស់គាត់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕
ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤