ក្រុមហេបូឡានិយាយថាបានវាយប្រហារលើបុស្ត៍យោធានៅប្រទេសអ៊ីស្រាអែល

0

ប្រទេសអ៊ីស្រាអែល៖ ក្រុម​ហេបូឡាលីបង់​បាន​បើក​ការ​វាយប្រហារ​ដោយ​ប្រើ​យន្ត​ហោះ​គ្មានមនុស្ស​​បើក​​ជា​​ច្រើន​​គ្រឿង​​ទៅ​លើ​បុស្តិ៍​ត្រួតពិនិត្យ​នៅ​តំបន់​គីប​បូតហ្ស ភូមិអាមេដ ភាគខាងជើង​ប្រទេស​អ៊ីស្រាអែល នេះ​​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​កម្លាំង​ប្រដាប់​អាវុធ​អ៊ីស្រាអែល​នៅ​​ថ្ងៃពុធ ទី២១​ ខែសីហា ឆ្នាំ២០២៤។

តំបន់គីបបូហ្សស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២២គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេសលីបង់។ យោធា​អ៊ីស្រាអែល​​និយាយ​ថា មិន​ទាន់​អាច​​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​បាន​នៅ​ឡើយ​ទេ​។

ក្រុមហេបូឡា​និយាយថា ការ​វាយ​ប្រហារ​នោះ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាសរបស់​អ៊ីស្រាអែល​ទៅ​លើ​តំបន់​បេកា​កាល​ពី​យប់​រំលង​អាធ្រាត​ថ្ងៃ​អង្គារ។

ក្រុមហេបូឡា និង​យោធាអ៊ីស្រាអែល​បាន​ជាប់គាំង​ក្នុង​ជម្លោះ​អស់​រយៈ​ពេល ១០ខែ​កន្លង​មកហើយ​ស្របពេលដែល​​មាន​សង្គ្រាមក្នុង​តំបន់​ហ្កាហ្សា​រវាង​​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​

ប៉ាឡេស្ទីន ដែល​ជម្លោះ​នោះ​បាន​រាល​ដាល​ដល់​កម្លាំង​ជួរ​មុខ​ផ្សេង​ទៀត និង​បង្ក​ឱ្យ​មាន​ភាព​ភ័យ​ខ្លាចចំពោះ​ជម្លោះនៅ​​មជ្ឈិមបូព៌ា៕

ប្រភពព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here