ក្រុមហាម៉ាស់ និងក្រុមជីហាដអំពាវនាវឱ្យដកយោធាទាំងស្រុងចេញពីតំបន់ហ្គាហ្សា

0

ទីក្រុងតេហេរ៉ង់៖ ក្រុមហាម៉ាស់ និងក្រុមជីហាដអ៊ីស្លាមសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការដកយោធារបស់របបកាន់កាប់សព្វថ្ងៃចេញឲ្យអស់ពីតំបន់ហ្កាហ្សា ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយរបបកាន់កាប់នេះ។

មេដឹកនាំនៃក្រុមហាម៉ាស់ និងក្រុមជីហាដអ៊ីស្លាម បានទាមទារឲ្យមានការដកយោធារបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាទាំងមូល ដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងតែលអាវីវ។

បន្ទាប់ពីបានជួបជាមួយលោក ម៉ូហាម៉េដ ដាវីស អគ្គលេខាធិការនៃចលនាជីហាដអ៊ីស្លាម ប្រធានក្រុមប្រឹក្សាហាម៉ាស់ លោក ហ្ស៊ីយ៉ាដ អាល់ណាខាឡេ និងអនុប្រធានរបស់គាត់ លោក ម៉ូហាម៉េដ អាល់ហ៊ីនឌី បានចេញសេចក្តីថ្លែងការណ៍រួមមួយ និងប្រកាសថា ដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងតែលអាវីវ គឺចាំបាច់បផុតត្រូវតែមានការដកយោធាអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាទាំងមូល ការចាប់ផ្តើមកសាងតំបន់ឡើងវិញ កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរអ្នកទោស និងការបញ្ចប់ការឡោមព័ទ្ធ៕

ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here