មនុស្ស ៥៦៤នាក់ស្លាប់និង១៨៤៨រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់ អ៊ីស្រអែល

0

ប្រទេសលីបង់៖ ក្រសួងសុខាភិបាល​លីបង់​បានចេញ​សេចក្តីប្រ​កាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ថា មនុស្ស​ស្លាប់ ៥៦៤នាក់ និង១៨៤៨នាក់​​រងរបួស​ត្រូវ​បាន​ស្រង់​ចូល​ក្នុង​កំណត់​ត្រាចាប់​​តាំង​ពី​​ថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០២៣ ដល់​ថ្ងៃ​អង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ដោយ​សារ​តែការ​វាយ​ឆ្មក់ និង​​ការ​​បាញ់​ផ្លោង​ជា​ច្រើន​គ្រាប់​​​លើ​​តំបន់​ភាគខាងត្បូង​ប្រទេស​លីបង់ និង​ទៅ​ដល់​តំបន់​ជ្រលង​បេកា​​ភាគខាងកើត​នៃប្រទេស។

របាយការណ៍​​ក្រសួង​​បង្ហាញ​​ថា អ្នក​រងរបួស ៨៤ភាគរយ​​ជា​​បុរស និង ៩៣ភាគរយ​​ក្នុង​​ចំណោមនោះគឺ​​ជា​​ជន​ជាតិលីបង់ និង​អ្នក​រងរបួស ៥៣ភាគរយ​​ទៀត​​មាន​​អាយុក្រោម ៤៤ឆ្នាំ។

អ្នក​រងរបួស​ដោយ​សារ​តែ​ភ័យរន្ធត់​មាន ៤២​ភាគរយ អ្នក​រងរបួស​ដោយ​សារ​តែ​ហេតុការណ៍ផ្ទុះមាន​៤៣ភាគរយ អ្នក​រងរបួស​ដោយ​សារ​តែ​បាន​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី​មាន ១៥ភាគរយ។

​នៅ​ក្នុង​របាយការណ៍​ដដែល​បន្ថែម​ថា មនុស្ស​ប្រមាណ ១១០ ០៩៩​នាក់​នៅ​ក្នុង​ប្រទេស​បាន​ផ្លាស់​ទី​លំនៅ​កាល​ពី​ថ្ងៃ​សុក្រ ទី១៦ ខែ​សីហា ឆ្នាំ​២០២៤។

ភាពតានតឹង​នៅ​តាម​ព្រំដែនរវាង​​ប្រទេស​លីបង់​និង​ប្រទេសអ៊ីស្រាអែល​បាន​កើន​ឡើង​ចាប់តាំង​ពី​ថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់​​ពី​គ្រាប់រ៉ូកែត​ជាច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ផ្លោងដោយក្រុម​ប្រដាប់​អាវុធ​ហេបូឡាលីបង់​ចូលទីតាំង​របស់​អ៊ីស្រាអែល ស្រប​ពេល​មាន​ការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រអែលមុនមួយថ្ងៃ។ ក្រោយ​មកទៀត​កងកម្លាំង​អ៊ីស្រាអែល​បាន​ឆ្លើយ​តប​វិញ​ដោយ​បាន​បាញ់​ផ្លោង​យ៉ាង​ចាស់​ដៃ​ទៅលើតំបន់ភាគខាងត្បូង​នៃ​ប្រទេស​​លីបង់។

ស្ថានភាព​ជម្លោះ​កាន់​តែ​មាន​ភាព​តាន​តឹងបន្ថែម​ទៀត​​បន្ទាប់​ពីមាន​ការ​វាយប្រហារ​របស់​​អ៊ីស្រាអែល​​​ទៅ​​​លើ​​​​តំបន់​ជាយក្រុង​ដាហ៊ី​​ភាគ​ខាងត្បូងទី​ក្រុង​បេរ៉ូត​ ដោយ​បាន​សម្លាប់​មេបញ្ជា​ការ​ជាន់​ខ្ពស់​ហេបូឡាលោក​ ហ្វូដ ស្ហូកក័រ និង​ជន​ស៊ី​វិល​ ៧នាក់​ផ្សេងទៀត​។ លោក​​ ហាសាន ណាស្រា​ឡាស់ អគ្គលេខា​ធិការ​ក្រុម​ហេបូឡាស​បាន​គំរាមវាយតបតវិញយ៉ាងច្បាស់លាស់​​ និងយ៉ាង​​​ឈឺចាប់​​ចំពោះ​​ការ​​វាយ​​ឆ្មក់​​របស់​​អ៊ីស្រាអែល​ក្នុង​ពេល​វេលាសមរម្យ និងឲ្យ​សាក​​សមនឹងទង្វើពួកគេ​​​៕

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ​២៣ ខែ​សីហា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here