ជនស៊ីវិល២នាក់ស្លាប់ដោយសារគ្រាប់បែករបស់ភេរវករផ្ទុះនៅកណ្តាលប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ ជនស៊ីវិល​ ២នាក់​ត្រូវ​បាន​សម្លាប់​ និងម្នាក់​ផ្សេង​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​សៅរ៍ ទី៣១ ខែ​​សីហា ឆ្នាំ​២០២៤ ដោយសារផ្ទុះ​គ្រាប់​​បែក​បង្កប់​ដែល​បន្សល់​ទុក​ដោយ​ក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម​ (IS) នៅ​ក្នុង​ខេត្ត​សាឡាហូឌីន ភាគខាងជើង​ទីក្រុងបាដាដ នេះ​បើតាម​ប្រភពពី​មន្ត្រី​ប៉ូលលិស​ខេត្ត​។

ហេតុការណ៍​ផ្ទុះ​នេះបាន​កើត​ឡើង​នៅ​ក្បែរ​រថយន្ត​របស់​ជន​ស៊ីវិល​ដែល​កំពុង​បើកបរ​លើ​ផ្លូវ​​ខ្សាច់ត​ភ្ជាប់​​ទីក្រុង​បាយជី​ក្នុង​ខេត្ត​​សាឡាហូឌីនទៅ​​ទីក្រុង​ហាឌីថា ក្នុង​ខេត្ត​អានបារ។​ ហេតុការណ៍ផ្ទុះ​បាន​បំផ្លាញ​រថយន្ត​មួយ​គ្រឿង ​សម្លាប់​មនុស្ស​២នាក់​ និងមនុស្ស​ម្នាក់​ផ្សេងទៀត​រង​របួស​ នេះ​បើ​តាម​សម្តី​របស់​លោក​ ម៉ូហាមេដ អាល បាហ្ស៊ី នៃ​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ខេត្ត​សាឡា​ហូឌីន​។

ទោះ​បី​ជា​មានការធ្វើឲ្យប្រសើឡើងទៅលើផ្នែកសន្តិសុខចាប់តាំងពីទទួលបានជោគជ័យលើក្រុមសកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS) ក្នុង​ឆ្នាំ​២០១៧ក៏ដោយ​ ក៏ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ដែល​នៅ​សេស​សល់បាន​បង្កប់​ខ្លួន​នៅ​តាម​ទីក្រុង តំបន់​វាលខ្សាច់ និង​តំបន់​ខ្ពង់រាប​ផ្សេងទៀត​ដោយ​បាន​ធ្វើការវាយឆ្មក់​ជា​ញឹកញាប់​ប្រឆាំង​នឹងកង​កម្លាំងសន្តិសុខ និង​ជនស៊ីវិល៕

ប្រភព​ព័ត៌មាន​ Xinhua ចុះផ្សាយ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៤

 

LEAVE A REPLY

Please enter your comment!
Please enter your name here