ក្រុមហេសបូឡាបាញ់មីស៊ីលផ្លោងមួយប្រាវទៅលើតំបន់គោលដៅក្នុងប្រទេសអ៊ីស្រាអែល

0

ទីក្រុងតេហេរ៉ង់៖ ចលនាតស៊ូរបស់លីបង់ ហេសបូឡាហ៍ បានបាញ់គ្រាប់មីស៊ីល និងគ្រាប់រ៉ូកែតជាច្រើនគ្រាប់ចូលទៅក្នុងទឹកដីភាគខាងជើងដែលអ៊ីស្រាអែលកាន់កាប់។

ក្រុមហេសបូឡាហ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា អ្នកប្រយុទ្ធរបស់ខ្លួនបានបំផ្ទុះទីបញ្ជាការដ្ឋាននៃកងវរសេនាតូចសាហេល នៅបន្ទាយប៉ែតហិលេល និងទីតាំងកាំភ្លើងធំរបស់អ៊ីស្រាអែលនៅឌីស្សនដោយបាញ់គ្រាប់រ៉ូកែតខាតយ៉ុហ្សា។

វិទ្យុយោធាអ៊ីស្រាអែលបានរាយការណ៍ថា គ្រាប់រ៉ូកែតប្រហែលជា៥គ្រាប់ត្រូវបានបាញ់ចូលតំបន់លំនៅដ្ឋានក្នុងស្រុកគិយ៉ាតស្មូណា របស់អ៊ីស្រាអែល ដែលស្ថិតនៅភាគខាងជើងនៃទឹកដីដែលកាន់កាប់ដោយអ៊ីស្រាអែល។

កងទ័ពអ៊ីស្រាអែលបានជំរុញអ្នកស្រុកគិយ៉ាតស្មូណាឱ្យស្វែងរកជម្រកសុវត្ថិភាពបណ្តោះអាសន្នសិន។

ចំណែកឯទូរទស្សន៍ប៉ុស្តិ៍លេខ១២ របស់អ៊ីស្រាអែលបានរាយការណ៍ថា ការបាញ់គ្រាប់រ៉ូកែតពីប្រទេសលីបង់បានធ្វើឱ្យផ្ទុះឆេះនៅទីតាំង៣កន្លែងផ្សេងគ្នានៅក្នុងតំបន់កាលីឡេ។

ប៉ុស្តិ៍ទូរទស្សន៍ដដែលនេះក៏បានរាយការណ៍បន្ថែមទៀតថាជនជាតិអ៊ីស្រាអែល២នាក់រងរបួសនៅជិតតំបន់លំនៅដ្ឋានឌីស្សន ដោយសារតែការវាយប្រហារដោយគ្រាប់រ៉ូកែតនេះ។ យោធាអ៊ីស្រាអែលបានប្រកាសក្រោយមកទៀតថា មានគ្រាប់ផ្លោងប្រមាណជា ៦៥គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់។

ស៊ីរ៉ែនវាយប្រហារតាមអាកាសបន្លឺសំឡេងប្រកាសអាសន្ននៅក្នុងតំបន់ភាគខាងជើងបន្ទាប់ពីការវាយប្រហារនេះ៕

ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here