ជនសង្ស័យជាភេរវករ ២នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី

0

ប្រទេសឥណ្ឌូនេស៊ី៖ ប្រឆាំង​​ភេរវកម្ម​​របស់​ប៉ូលិស​ជាតិនៃប្រទេសឥណ្ឌូនេស៊ី​ដែល​មានឈ្មោះ​ថា​ «ដេនសុស៨៨» ​បាន​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់​ដោយ​សង្ស័យ​ថាពាក់​ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​នៅក្នុង​ខេត្ត​វ៉េសចាវ៉ា នេះ​បើ​តាម​លោក​ អាសវ៉ីន ស័រ៉េហ្ការ អ្នកនាំ​ពាក្យរបស់​អង្គភាពប្រឆាំង​​ភេរវកម្ម​​​​ថ្លែង​នៅ​ថ្ងៃ​ពុធ​ ទី៥ ខែ​កញ្ញា ឆ្នាំ២០២៤។

លោកនិយាយថា ការចាប់​ខ្លួន​ធ្វើឡើង​នៅ​​ថ្ងៃ​​អង្គារ ទី៣​ ខែ​កញ្ញា ឆ្នាំ២០២៤ ក្នុង​​តំបន់​​បេកាស៊ី ដែលរួមមានទាំង​ភ័ស្តតាង​មួយ​ចំនួនផងដែរ​ ហើយ​​បច្ចុប្បន្ន​​ជនសង្ស័យ​​កំពុង​​ស្ថិត​​ក្រោម​​ការ​សួរចម្លើយ​​​យ៉ាង​​យកចិត្ត​ទុក​ដាក់​៕

ប្រភព Xinhua ចុះផ្សាយថ្ងៃ​ទី​4 ខែ​កញ្ញា ឆ្នាំ​២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here