កងកម្លាំងអ៊ីស្រាអែលបើកការវាយលុកនៅតំបន់វ៉េសបេង

0

ទីក្រុងតេរ៉ង់៖ កងកម្លាំងរដ្ឋាភិបាលអ៊ីស្រាអែល បានចាប់ផ្ដើមបើកការវាយប្រហារម្តងទៀតទៅលើជនជាតិប៉ាឡេស្ទីនដែលកាន់កាប់នៅក្នុងតំបន់វ៉េសបេង។

យោងតាមគេហទំព័រ Arabi21 នៅថ្ងៃអាទិត្យនេះ របបយោធាស៊ីយូនីស្តបានវាយប្រហារទីក្រុងណាបលុសក្នុងតំបន់វ៉េសបេងពីចំណុចប៉ុស្តិ៍ត្រួតពិនិត្យអាលទួ ដែលក្នុងពេលនោះមានការបាញ់ប្រហារគ្នារវាងក្រុមអ្នកតស៊ូ។

កងពលតូចអាល់អាក់សាម៉ាទីស បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានវាយប្រហារទៅលើយោធានៃរបបបស៊ីយូនីស្តដោយដាក់គ្រាប់បែកនៅជុំវិញសង្កាត់បាបអាល់សាហា។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធរបស់កងពលតូចអាល់អាក់សាម៉ាទីស បានប្រឈមមុខដាក់គ្នាជាមួយកងទ័ពសត្រូវស៊ីយូនីស្ត ដែលបានវាយប្រហារទីក្រុងចាស់ណាបលុសក្នុងតំបន់វ៉េសបេង៕

ប្រភព IRNA News Agency ចុះផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here