មនុស្ស ៤នាក់ស្លាប់ក្នុងប្រតិបត្តិការតាមអាកាសរបស់អាមេរិក

0

ប្រទេសស៊ីរី៖ មនុស្ស ៤នាក់ស្លាប់​ និង​ស្ត្រី​ម្នាក់​រង​របួស​នៅ​ថ្ងៃ​អាទិត្យ ទី១៥ ខែ​កញ្ញា ក្នុង​ប្រតិបត្តិការ​តាម​អាកាស​របស់​អាមេរិក​នៅ​ភូមិស្ហានីណា​នៃ​ខេត្តរ៉ាកា ភាគ​ខាង​ជើង​ប្រទេសស៊ីរី នេះ​បើ​យោង​តាម​​វិទ្យុ​ក្នុង​តំបន់ ស្ហេម អេហ្វអឹម។

ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​ដោយ​កងកម្លាំង​អាមេរិក​​ឈរ​ជើង​​នៅ​​ស៊ីរី​​បាន​កំណត់​គោលដៅ​លើភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។ ព័ត៌មាន​លម្អិត​អំពី​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​មិន​ទាន់​​បាន​បញ្ជាក់​នៅ​ឡើយ​ទេ ចំណែកឯ​មូលហេតុ​នៃ​ប្រតិបត្តិការ​​មិន​​ទាន់​មាន​ការបញ្ជាក់​ឱ្យ​បាន​​ច្បាស់​​លាស់។

យោធាអាមេរិក​​បន្ត​​ឈជើង​​នៅ​ភាគឦសាន​​ប្រទេស​​ស៊ីរី​ដោយ​​​មាន​​គោលដៅ​​ចម្បង​​ប្រយុទ្ធ​​ប្រឆាំងនឹង​​ក្រុម​សកម្មប្រយុទ្ធ​​រដ្ឋ​ឥស្លាម (IS) ដែល​​នៅ​​សេសសល់ ​និង​​ដើម្បី​​គាំទ្រ​​ដល់​​កម្លាំង​​ប្រជាធិបតេយ្យ​​ស៊ីរី​​ដឹកនាំ​​ដោយ​​ក្រុមឃឺដ។ ទោះបីជា​យ៉ាងណា​ក៏ដោយ​សកម្មភាព​​របស់​​ពួកគេ​ជា​​ញឹកញាប់​​រង​​ការ​រិះគន់​ពី​​រដ្ឋាភិបាល​ស៊ីរី។

គួររំលឹកផងដែរថា កងកម្លាំងអាមេរិក​មិនទាន់​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍នេះ​នៅ​ឡើយ​ទេ៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here